Tuesday, April 5, 2016

សំនួរត្រៀមប្រលងឆមាសលើកទី ១ មុខវិជ្ជា Photoshop

សំនួរត្រៀមប្រលងឆមាសលើកទី ១
1. តើ Tool នៅក្នុង Photoshop មួយណាខ្លះដែលប្រើសំរាប់ Select ឫ​កាត់រូបភាព ?
2.​ Margic Wand Tool យើងប្រើពេលណា ?
Select ឫកាត់រូបភាពដែលមានពណ៌ដូច ឫក៏ស្រដៀងគ្នា
3. ដើម្បីផ្លាស់ប្តូររូបភាពពី ពណ៌ធម្មជាតិ ទៅជាពណ៌ស-ខ្មៅ យើងត្រូវអនុវត្តន៍យ៉ាងដូចម្តេចខ្លះ?
- នាំចូលរូបភាព
- ចុចលើ Menu Image -> Mode -> GrayScale -> Ok


4. ដើម្បីផ្លាស់ប្តូររូបភាពពីពណ៌ស-ខ្មៅ  ទៅជាពណ៌ធម្មជាតិយើងត្រូវអនុវត្តន៍យ៉ាងដូចម្តេចខ្លះ?
- នាំចូលរូបភាព ស-ខ្មៅ
- ផ្លាស់ប្តូរ color mode(image-> color mode-> RGB)
- Image -> adjustment -> Hue & Saturation  (Ctrl + U)
- Hue & Saturation Option : Tick : Color rize ,កំនត់អ័ក្ស Hue, Saturation , Brightness
- កាត់រូបភាពទៅតាមផ្នែកនីមួយៗ -> Duplication layer -> ហើយដាក់ពណ៌
ទៅតាមវិធីខាងលើ (Ctrl + U) -> កំនត់ពណ៌នៅលើអ័ក្ស ->  ok

5. តើ Tool នៅក្នុង Photoshop មួយណាខ្លះដែលប្រើសំរាប់ គូស Shape (Vector Image) ?
- Rectangle Tool
- Round Rectangle Tool
- Polygon tool
- Ellipse tool
- Custom shapes tool
- Pen tool
- Line tool
6. រៀបរាប់ពីវីធីបំបែកអក្សរអោយដាច់ចេញពីគ្នា (ក្លាយជា Vector) ?
- យក Horizonal Type Tool សរសេរនៅលើផ្ទាំងការងារ​
- ចុច Mouse ស្តាំលើ layer អក្សរនោះ -> Convert to shape
- យើងបានប្តូរពី Text Layer ទៅជា Shape Layer មានន័យថាពេលដែលយើងចង់កែអក្សរ​​    ​ត្រូវយក Selection Tool ឫក៏ Direct Selection tool មកប្រើលើអក្សរ

7. ការចាក់ពណ៌លើរូបភាពតែមួយ ប៉ុន្តែពណ៌របស់វាមានលើសពីមួយ (ពណ៌ប្រដេញគ្នា)​ជាអ្វី ?
Layer Style -> Gradient Overlay
8. ការសរសរអក្សរជា Mask ត្រូវធ្វើដូចម្តេចខ្លះ ?
- នាំចូលរូបភាពដែលយើងចង់បានជា Background ដែលអាចសរសេរអក្សរជា Mask
- ប្រើ Horizontal Type Mask Tool -> កំនត់ Font អក្សរ -> សរសេរនៅលើរូបភាព
- រំកិលអក្សរដែលបាន Select ដោយប្រើ Tool Marquee ទៅកាន់កន្លែងដែលយើងចង់បាន
- ធ្វើការ Douplicate layer ដើម្បីដាក់ Style អោយអក្សរ (Layer Style)
- ចំពោះ Style យើងអាចប្រើ Drop Shadow , Bevel & Emboss ឫStyle ដែលត្រូវជាមួយអក្សរ ។
9. ដើម្បីលុបស្នាមអុជខ្មៅ ឫអក្សរនៅលើរូបភាពយើងគួរប្រើ Tool អ្វី ? Spot Healing Brush Tool
10. ធ្វើអោយរូបភាពជា Reveal Vetor Mask ត្រូវធ្វើដូចម្តេច ?
- នាំចូលរូបភាពចូលទៅក្នុង Photoshop
 - select Menu Layer -> Vector Mask -> Reveal All យើងទទួលបាន Mask ដែលស្ថិតនៅជាប់ Layer ដែលដាក់អោយវា
- ជ្រើសរើសយក Custom shapes tool ដោយ select រូបភាពណាមួយដែលយើងចង់បាន (រូបស្លឹកឈើ)
- កំនត់វាជា Path ហើយ គូសរូបនោះនៅលើ Layer ពេលនោះយើងនឹង ទទួលបានរូបភាពទៅតាមរាងដែលកំនត់ដោយ Custom Shape
- ប្រសិនបើយើងចង់កែរូបរាងនៃ Shapes យើងអាចប្រើ Selection tool និង Direct selection tool មកកែលើគ្រាប់ Anchor
- បង្កើតស្រមោលអោយរូបភាពដោយចុច​ mouse ស្តាំ -> Make Selection ហើយ Duplicate layer ([ctrl] + J) -> ចាក់ពណ៌អោយស្រមោល -> Trainsform ([ctrl] + T) ពង្រីកវាអោយធំជាងរូបភាពពិត​ជាការស្រេច​ ។
11. ការបង្កើតស្រមោលឆ្លុះ (Reflex Shadow) ?
- នាំចូលរូបភាព (នៅលើផ្ទាំងការងារត្រូវមានចន្លោះសំរាប់ដាក់ស្រមោលឆ្លុះនោះ)
- Douplicate Layer (Ctrl + J)
- Transform (Ctrl + T) -> right click -> Flip vertical
12. ការបង្កើតស្រមោល Drop Shadow ?
- មានរូបភាពដែលយើងចង់ដាក់ស្រមោលអោយ​
-​ Select លើ Layer នៃរូបភាពនោះ​ -> Layer Style -> Drop Shadow
- កំនត់ Option នៅ Drop Shadow -> ok ជាការស្រេច ។
13. ការបង្កើតរូបភាពព្រះអាទិត្យនៅលើរូបភាព​​ ?
- នាំចូលរូបភាពដែលមានផ្ទៃមេឃចូល photoshop
- Filter  -> Render -> Len Flare
- កំនត់ Brightness , ចំងាយនៃពន្លឺ , រំកិលរូបព្រះអាទិត្យ ទៅកាន់តំបន់ដែលយើងចង់បាន
- 0k
14. ការបង្កើត Text Ice Wind ?
- បើកផ្ទាំងការងារថ្មី -> ចាក់ពណ៌ Background អោយមានពណ៌ខ្មៅ
- យក Horizonal Type Tool សរសេរនៅលើផ្ទាំងការងារ​ (ពណ៌ផ្ទុយជាមួយពណ៌ខ្មៅ)
- ចូល Menu Filter -> Stylize -> Wind...
- កំនត់ Option នៅក្នុង Wind -> ok
- ប្រសិនបើយើងចង់បានប្រវែង Wind លើអក្សរអោយកាន់តែច្រើនសូមចុច (Ctrl + F) ។
Repeat Filter Effect : Ctrl + F
15. ការផ្លាស់ប្តូររាងអោយអក្សរ (Warp Text, Pen Tool)?
+ Warp Text
- យក Horizonal Type Tool សរសេរនៅលើផ្ទាំង Background
- Select លើ អក្សរ -> Type Tool Option ជ្រើសរើសយក Warp Text (T)
- Warp Text Option -> កំនត់ Style (Arc) -> ផ្លាស់ប្តូរ Option នៅក្នុង Warp Text
- ចុច​ Ok ជាការស្រេច ។
+ Pen Tool
- ប្រើ Pen tool មកគូសរាងលើ Background ដោយកំនត់ជា Path
- យក type tool មកដាក់អោយចំលើបន្ទាត់ដែលគូសដោយ pen
- ចាប់ផ្តើមសរសេរអក្សរលើបន្ទាត់ Path
- កែរាងនៃអក្សរបានដោយប្រើ​ Selection tool ឫ Direct Selection Tool ។







1 comment: